Skip to main content

ក្រុមហ៊ុនស្មាតហ្វូន realme ត្រៀមចេញលក់ស្មាតហ្វូនកំពូលគុណភាពកំពូលលឿនថ្មីមួយទៀតគឺ realme C61 តម្លៃសមរម្យបំផុត

 

ក្រុមហ៊ុនស្មាតហ្វូន realme ត្រៀមចេញលក់ស្មាតហ្វូនកំពូលគុណភាពកំពូលលឿនថ្មីមួយទៀតគឺ realme C61 តម្លៃសមរម្យបំផុត

ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុនស្មាតហ្វូនល្បីឈ្មោះលើពិភពលោក នឹងរៀបចំកម្មវិធីប្រកាសបង្ហាញជាផ្លូវការស្មាតហ្វូនកំពូលគុណភាពកំពូលលឿនថ្មីមួយទៀត គឺ realme C61 នៅថ្ងៃទី 9 ខែសីហា ខាងមុខនេះនៅសណ្ឋាគារ Sun & Moon ។ នៅក្នុងកម្មវិធីនេះ ក៏នឹងមានវត្តមានតារាចម្រៀងល្បីឈ្មោះ រ៉ាប៊ី ជា BA ថ្មីរបស់ក្រុមហ៊ុន realme ចូលរួមផងដែរ។

ស្មាតហ្វូន realme C61 គឺជាប្រភេទស្មាតហ្វូនកំពូលគុណភាពតម្លៃសមរម្យបំផុត ដែលធន់នឹងការធ្លាក់ពីទីខ្ពស់ ហើយធន់នឹងការជ្រាបទឹកព្រោះមានប្រព័ន្ធការពារ​ IP54 ជួយការពារពីការជ្រាបទឹកនិងធូលី។ កាន់តែពិសេស realme C61 មាន RAM ធំដល់ទៅ 18GB(6+12GB) ងាយស្រួលដល់ការលេងហ្គេមដូចជា Mobile Legend បានយ៉ាងលឿនទាន់ចិត្ត។ នេះជាទំហំ RAM ធំបំផុតក្នុងចំណោមស្មាតហ្វូនលំដាប់ថវិកា។


ស្មាតហ្វូន realme C61 មានការរចនាម៉ូដពណ៌មាសយ៉ាងស្អាតទាន់សម័យ និងបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុតដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាការបញ្ជាតាមកាយវិការ​          បច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម(Rainwater Smart Touch) បច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ដែរ។

កាន់តែពិសេសបំផុតនោះ គឺ realme C61 មានការធានាលើគុណភាពថ្មរហូតដល់ 4 ឆ្នាំ និងឆ្លងកាត់ការធ្វើតេស្តគុណភាពថ្មប្រកបដោយសុវត្ថិភាពខ្ពស់ សូម្បីតែតេស្តនឹងកំដៅក្តៅខ្លាំង។



realme C61 មានចេញលក់ 2 ពណ៌ គឺពណ៌មាសនិងពណ៌បៃតងក្រម៉ៅ។ សូមរង់ចាំតាមដានការប្រកាសតម្លៃជាផ្លូវការរបស់ស្មាតហ្វូន realme C61 នៅថ្ងៃទី 9 ខែសីហា ខាងមុខនេះ។​



អំពីក្រុមហ៊ុន realme

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេស     ទូទាំងសកលលោកក្នុង              រយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com

 

 

Comments

Popular posts from this blog

Infinix Campus Cup (XCC) 2025 ការប្រកួតដែលកំណត់ឡើង ដើម្បីស្វែងរកជំនាន់ថ្មីនៃ Esports Legends ទូទាំងអាស៊ីអាគ្នេយ៍

  Infinix Campus Cup (XCC) 2025 ការប្រកួតដែលកំណត់ឡើង ដើម្បីស្វែងរកជំនាន់ថ្មីនៃ Esports Legends ទូទាំងអាស៊ីអាគ្នេយ៍ ថ្ងៃទី 01 ខែឧសភា ឆ្នាំ 2025 — រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា – Infinix សហការជាមួយ Mobile Legends: Bang Bang (MLBB) ចាប់ផ្តើមការប្រកួត Infinix Campus Cup (XCC) 2025 ប្រកបដោយមោទនភាព ដែលជាការវិវត្តកាន់តែធំ និងរឹងមាំ ដែលបានក្លាយពីអតីត Infinix University League (XUL) ដែលបង្កើតឡើង ដើម្បីបង្កើនបទពិសោធន៍លេងហ្គេម កីឡាអេឡិចត្រូនិច របស់សិស្សនៅទូទាំងអាស៊ីអាគ្នេយ៍។ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ 2025 ព្រឹត្តិការណ៍ XCC 2025 នឹងរៀបចំឆាកសម្រាប់សិស្សនិស្សិ តដែលចូលចិត្តនិងគាំទ្រវិស័យកីឡាអេឡិចត្រូនិច នៅទូទាំង ប្រទេសឥណ្ឌូនេស៊ី កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ដើម្បីឈានទៅរកភាពល្បីល្បាញខាងកីឡាអេឡិចត្រូនិច។ ជម្រុញដោយ Infinix GT ស៊េរី ដែលមានដំណើរការលឿនសមត្ថភាពខ្លាំង ការប្រកួតនេះ ត្រូវបានផ្តល់អំណាចដល់ អ្នកលេងជំនាន់ក្រោយកាន់តែខ្លាំងក្លា។ ប្រមូលផ្តុំក្រុមរបស់អ្នក ចុះឈ្មោះ និងទទួលយក ការប្រកួតប្រជែង ដើម្បីក្លាយជារឿងដ៏អស្ចារ្យក្នុងកីឡា esports នៅសាលារបស់អ្នក។ លោក Tony Zhao អ្នកគ្រប់គ្រងទ...

Infinix ពង្រឹងភាពជាដៃគូច្រើនឆ្នាំជាមួយហ្គេម MOONTON ដែលការប្រកួតលីគអាជីព MLBB ចំនួន 5 ដោយប្រើ Infinx GT ស៊េរី ជាស្មាតហ្វូនប្រកួតផ្លូវការ

📍 ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2025 - Infinix បង្ហាញខ្លួនលើក​ឆាក MLBB Esports ជាដៃគូ Official Tournament Phone Infinix ដែលជាប្រេនបច្ចេកវិទ្យាទំនើប ដែលផលិតឡើងសម្រាប់អ្នកលេងហ្គេមជំនាន់ក្រោយបានប្រកាសពីភាពជាដៃគូរយៈពេលជាច្រើនឆ្នាំជាមួយ Moonton Games ជាដៃគូស្មាតហ្វូនលេងហ្គេមផ្លូវការសម្រាប់ Mobile Legends: Bang Bang (MLBB) ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះកំណត់ដំណាក់កាលសម្រាប់ Infinix ក្នុងការប្រកាសពីការឧបត្ថម្ភរបស់ខ្លួននៃការប្រកួតគាំទ្រជាបន្តបន្ទាប់នៅទូទាំង 5 ប្រទេសអាស៊ីអាគ្នេយ៍។ ចាប់ផ្តើមនៅថ្ងៃទី 28 ខែកុម្ភៈ ស៊េរីនៃការប្រកួត បញ្ជាក់ឡើងវិញនូវភាពជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់ Infinix ជាមួយ Moonton Games ដោយបានបង្កប់នូវម៉ាកយីហោនេះបន្ថែមទៀតនៅក្នុងបេះដូងនៃប្រព័ន្ធអេកូ MLBB esports ។ ការនាំយកអ្វីគ្រប់យ៉ាងរួមគ្នា ស្មាតហ្វូនលេងហ្គេមលំដាប់ថ្នាក់កំពូលរបស់ Infinix — GT ស៊េរី   នឹងដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពអ្នកលេង ពង្រឹងម៉ាកយីហោជាកម្លាំងជំរុញនៅក្នុងសហគមន៍ហ្គេម។ តាមរយៈការជំរុញលើសពីព្រំដែននៃការច្នៃប្រឌិត Infinix ផ្តល់សិទ្ធិអំណាចដល់អ្នកលេងទូទាំងពិភពលោកក្នុងការបង្កើនបទពិសោធន៍ប្រកួតប្រជែងរបស់ពួកគ...

ភាពជាដៃគូរវាង INFINIX និង MPL KH ជម្រុញវិស័យកីឡាអេឡិចត្រូនិចកម្ពុជាឈាមុខបន្ថែមទៀត

  អានុភាពនៃ Infinix GT SEREIS សម្រាប់ភាពអស្ចារ្យនៃការប្រកួតនៅក្នុង MPL KH S8 ភ្នំពេញ ថ្ងៃទី 10 ខែឧសភា ឆ្នាំ 2025 - Infinix គឺជាម្ចាស់ឧបត្ថម្ភធំ - ស្មាតហ្វូនការប្រកួតផ្លូវការរបស់ MPL KH រដូវកាលទី 8 ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការរីកចម្រើនរបស់លីក MLBB ។ ជាផ្នែកមួយនៃភាពជាដៃគូនេះ Infinix GT 20 Pro ជាទូរស័ព្ទការប្រកួតផ្លូវការ ដោយធានាថាអ្នកលេងប្រកួតប្រជែងលើឧបករណ៍ដែលមានប្រសិទ្ធភាពខ្ពស់ដែលត្រូវបានរចនាឡើងសម្រាប់ការលេងហ្គេមតាមទូរស័ព្ទកម្រិតខ្ពស់បំផុត។ កិច្ចសហការនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Infinix ក្នុងការជួយដល់ប្រព័ន្ធអេកូកីឡា esports របស់កម្ពុជា ការផ្តល់សិទ្ធិអំណាចដល់ទេពកោសល្យវ័យក្មេងជាមួយនឹងបច្ចេកវិទ្យាទំនើប និងផ្លូវថ្មីទៅកាន់ការលេងហ្គេមប្រកបដោយវិជ្ជាជីវៈ។ មិនតែប៉ុណ្ណោះ Infinix Campus Cup (XCC) 2025 ក៏នឹងចាប់ផ្តើមបន្ទាប់ពីការប្រកួត MPL S8 ។ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ 2025 ព្រឹត្តិការណ៍ XCC 2025 នឹងរៀបចំឆាកសម្រាប់សិស្សនិស្សិ តដែលចូលចិត្តនិងគាំទ្រវិស័យកីឡាអេឡិចត្រូនិច នៅទូទាំង ប្រទេសឥណ្ឌូនេស៊ី កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ដើម្បីឈានទៅរកភាពល្បីល្បាញខាងកីឡាអេឡិចត...