Infinix Campus Cup (XCC) 2025 ការប្រកួតដែលកំណត់ឡើង ដើម្បីស្វែងរកជំនាន់ថ្មីនៃ Esports Legends ទូទាំងអាស៊ីអាគ្នេយ៍
Infinix Campus Cup (XCC) 2025 ការប្រកួតដែលកំណត់ឡើង ដើម្បីស្វែងរកជំនាន់ថ្មីនៃ Esports Legends ទូទាំងអាស៊ីអាគ្នេយ៍
ថ្ងៃទី 01 ខែឧសភា ឆ្នាំ 2025 — រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា – Infinix សហការជាមួយ Mobile Legends: Bang Bang (MLBB) ចាប់ផ្តើមការប្រកួត Infinix Campus Cup (XCC) 2025 ប្រកបដោយមោទនភាព ដែលជាការវិវត្តកាន់តែធំ និងរឹងមាំ ដែលបានក្លាយពីអតីត Infinix University League (XUL) ដែលបង្កើតឡើង ដើម្បីបង្កើនបទពិសោធន៍លេងហ្គេម កីឡាអេឡិចត្រូនិច របស់សិស្សនៅទូទាំងអាស៊ីអាគ្នេយ៍។ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ 2025 ព្រឹត្តិការណ៍ XCC 2025 នឹងរៀបចំឆាកសម្រាប់សិស្សនិស្សិ តដែលចូលចិត្តនិងគាំទ្រវិស័យកីឡាអេឡិចត្រូនិច នៅទូទាំង ប្រទេសឥណ្ឌូនេស៊ី កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ដើម្បីឈានទៅរកភាពល្បីល្បាញខាងកីឡាអេឡិចត្រូនិច។ ជម្រុញដោយ Infinix GT ស៊េរី ដែលមានដំណើរការលឿនសមត្ថភាពខ្លាំង ការប្រកួតនេះ ត្រូវបានផ្តល់អំណាចដល់ អ្នកលេងជំនាន់ក្រោយកាន់តែខ្លាំងក្លា។ ប្រមូលផ្តុំក្រុមរបស់អ្នក ចុះឈ្មោះ និងទទួលយក ការប្រកួតប្រជែង ដើម្បីក្លាយជារឿងដ៏អស្ចារ្យក្នុងកីឡា esports នៅសាលារបស់អ្នក។
លោក Tony Zhao អ្នកគ្រប់គ្រងទូទៅរបស់ Infinix បាននិយាយថា "XCC កើតចេញពីជំនឿរបស់យើងដែលថាអនាគតនៃកីឡា esports ចាប់ផ្តើមនៅក្នុងបរិវេណសាលា" ។ "តាំងពីដំបូងមក វាគឺជាការផ្តល់សិទ្ធិអំណាចដល់មនុស្សជំនាន់ក្រោយនៃកីឡា esports និងកាត់បន្ថយគម្លាតរវាងកីឡាករថ្មី និងកីឡាករអាជីព។ នៅពេលដែលយើងពង្រីកនៅទូទាំងអាស៊ីអាគ្នេយ៍ យើងនៅ Infinix នៅតែប្តេជ្ញាចិត្តក្នុងការធ្វើឲ្យ រីកលូតលាស់វេទិកានេះ ដោយបំផុសយុវជនឱ្យឈានជើងចូលទៅក្នុងការយកចិត្តទុកដាក់ ដេញតាមក្តីសុបិន និងកសាងអនាគតរបស់ពួកគេក្នុងវិស័យកីឡាអេឡិចត្រូនិច"។
បន្ទាប់ពីបានបញ្ឆេះឆាកប្រយុទ្ធនៅហ្វីលីពីន រដូវកាលមុនរបស់ខ្លួន XCC 2025 ពង្រីកការឈានទៅដល់ទូទាំង អាស៊ីអាគ្នេយ៍ ដោយបញ្ចូលទៅក្នុងទឹកដីថ្មី ដោយមានហ្វីលីពីនជាប្រទេសម្ចាស់ផ្ទះនៅឆ្នាំនេះ។ គោលដៅគឺដើម្បីប្រមូលផ្តុំ សិស្សដែលស្រលាញ់កីឡាអេឡិចត្រនិចបំផុតក្នុងតំបន់ និងបង្វែរក្តីសុបិននៃកីឡា esports ឱ្យក្លាយជាការពិត។
ចំណុចសំខាន់នៃការប្រកួតប្រជែងគឺ Mobile Legends: Bang Bang (MLBB) ដែលជា MOBA ដែលពេញនិយមបំផុតក្នុងតំបន់ ដែលផ្តល់កន្លែងដ៏ល្អឥតខ្ចោះសម្រាប់ក្រុមសិស្ស ដើម្បីបង្ហាញពីជំនាញ យុទ្ធសាស្ត្រ និងការងារជាក្រុមរបស់ពួកគេ។ លើសពីការប្រកួតមួយ XCC 2025 បម្រើជាការ ចាប់ផ្តើមសម្រាប់អ្នកជំនាញផ្នែកកីឡាអេឡិចត្រូនិកដែលប្រាថ្នាចង់បាន ដែលត្រូវបានរចនាឡើង ដើម្បីបំភ្លឺឡើង តារាដែលកំពុងរះ និងលើកកំពស់ទិដ្ឋភាពកីឡាអេឡិចត្រូនិកនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អ្នកចូលរួមនឹងប្រកួតប្រជែងដោយប្រើ Infinix GT Series ដែលមានសមត្ថភាពខ្ពស់នាពេលខាងមុខ ដែលជាស្មាតហ្វូន លេងហ្គេមដ៏ទំនើប ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់ប្រែន ក្នុងការផ្តល់អំណាចដល់អ្នកលេងកីឡាអេឡិចត្រូនិច ជាមួយនឹងឧបករណ៍ដែលបង្កើតឡើងសម្រាប់ជ័យជំនះ។
XCC 2025 កំណត់សម្លេងដ៏ខ្លៀវខ្លាសម្រាប់រដូវកាលមួយដែលពោរពេញទៅដោយការប្រកួតប្រជែងខ្លាំង ការប្រកួត ដែលមិនអាចបំភ្លេចបាន និងឱកាសផ្លាស់ប្តូរជីវិត - នេះគឺជា #WhereLegendsRise ។ Infinix ស្រមៃមើលការប្រកួតនេះថាលើសពីការប្រកួត វាជាចលនាមួយដើម្បីផ្តល់អំណាចដល់យុវជន ជំរុញទឹកចិត្តរបស់ពួកគេសម្រាប់ការលេងកីឡាអេឡិចត្រូនិច និងបើកផ្លូវអាជីពនាពេលអនាគតក្នុងកីឡា esports។
បីដំណាក់កាល ផ្លូវទៅកាន់ភាពជោគជ័យនៃEsports
វគ្គជម្រុះ (Local Open Qualifiers) និងវគ្គជម្រុះតាមពូល (Group Stage) (ឧសភា-មិថុនា 2025)
ក្រុមសិស្សនិស្សិតមកពីទូទាំងប្រទេសចំនួន5 ដែលចូលរួមនឹងចូលទៅក្នុងការប្រកួតតាមរយៈវគ្គជម្រុះ ដោយប្រយុទ្ធគ្នាតាមរយៈវគ្គចែកពូលក្នុងប្រទេសនីមួយៗ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
វគ្គផ្តាច់ព្រ័ត្ត (ឧសភា-មិថុនា 2025)
ក្រុមកំពូលមកពីប្រទេសនីមួយៗនឹងប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រាមប្រទេសរៀងៗខ្លួន ដែលមោទនភាព ចំណង់ចំណូលចិត្ត និងតំណែងជើងឯកក្នុងប្រទេស។
វគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ីអាគ្នេយ៍
(ថ្ងៃទី 2-6 ខែកក្កដា ឆ្នាំ 2025 - ម៉ានីល ប្រទេសហ្វីលីពីន)
ល្អបំផុតនៃការប្រកួតដ៏ល្អបំផុតនឹងប្រមូលផ្តុំគ្នានៅក្នុងប្រទេសហ្វីលីពីន ជាកន្លែងដែលម្ចាស់ជើងឯកជាតិមកពីប្រទេសទាំង 5 នឹងប្រយុទ្ធដើម្បីភាពលេចធ្លោក្នុងតំបន់ សិទ្ធិអង់អាច និងពានរង្វាន់ជើងឯក Grand Champion XCC 2025
ការឈ្នះដ៏ធំបានមកជាមួយនឹងរង្វាន់កាន់តែធំ
Infinix កំពុងបង្កើនប្រាក់រង្វាន់សរុប $30,000 និងរង្វាន់ផ្តាច់មុខ ដែលធានាបាននូវការទទួលស្គាល់លំដាប់កំពូលសម្រាប់ទេពកោសល្យដែលកំពុងរីកចម្រើន លេចធ្លោ៖
ចំណាត់ថ្នាក់លេខ 1 : $15,000 USD + 15,000 MLBB Diamonds
ចំណាត់ថ្នាក់លេខ 2 : $7,000 USD + 10,000 MLBB Diamonds
ចំណាត់ថ្នាក់លេខ 3 : $4,000 USD + 10,000 MLBB Diamonds
ចំណាត់ថ្នាក់លេខ 4 : $2,500 USD + 5,000 MLBB Diamonds
ចំណាត់ថ្នាក់លេខ 5 : $1,500 USD + 5,000 MLBB Diamonds
លើសពីសាច់ប្រាក់ និងពេជ្រ ក្រុម Grand Champions ទាំងមូលនឹងរីករាយជាមួយបទពិសោធន៍ដែលបានឧបត្ថម្ភយ៉ាងពេញលេញនៅឯការប្រកួត M7 Grand Finals ដ៏មានកិត្យានុភាព ដែលជាឱកាសម្តងក្នុងមួយជីវិតក្នុងការធ្វើជាសាក្សីលើឆាកពិភពលោកនៃ MLBB esports អាជីពនៅទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
តើអ្នកណាអាចចូលរួមបាន?
XCC 2025 គឺបើកសម្រាប់សិស្សដែលមានអាយុចាប់ពី 16 ឆ្នាំឡើង ពីវិទ្យាល័យ មហាវិទ្យាល័យ និងសាកលវិទ្យាល័យនានានៅទូទាំងអាស៊ីអាគ្នេយ៍។ អ្នកចូលរួមប្រកួត ដែលមានអាយុពី 16-17 ឆ្នាំ ត្រូវតែដាក់លិខិតអនុញ្ញាត ការយល់ព្រមពីមាតាបិតា ឬអាណាព្យាបាលដែលបានចុះហត្ថលេខា។ អ្នកចូលរួមត្រូវតែមានលិខិតឆ្លងដែនដែលមានសុពលភាពសម្រាប់ការធ្វើដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្នុងប្រទេសហ្វីលីពីន។
ការចុះឈ្មោះបើកចាប់ពីថ្ងៃទី 1 ខែឧសភា តាមប្រទេសនីមួយៗ
សាកគិតមើលថាអ្នកមានអ្វីដែលវាត្រូវការ ដើម្បីក្លាយជាជើងខ្លាំងខាងកីឡា esports? ប្រមូលផ្តុំក្រុមរបស់អ្នក ហើយចុះឈ្មោះចាប់ពីថ្ងៃទី 1 ខែឧសភា ឆ្នាំ 2025 តាមប្រទេសនីមួយៗដើម្បីចាប់ផ្តើមការធ្វើដំណើររបស់អ្នកពីវីរបុរសក្នុងបរិវេណសាលាទៅកាន់ជើងឯកអន្តរជាតិ។
ធ្វើបច្ចុប្បន្នភាព — តាមដាន official Infinix Facebook page, Community page, និង TikTok សម្រាប់ការអាប់ដេតតាមពេលវេលាជាក់ស្តែង ការប្រកាសជាផ្លូវការ និងការព័ត៌មានការប្រកួត។
អំពី Infinix៖
បង្កើតឡើងក្នុងឆ្នាំ 2013 Infinix គឺជាម៉ាកយីហោបច្ចេកវិទ្យាទំនើបដែលរចនាឡើងសម្រាប់យុវវ័យ។ ការប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវបច្ចេកវិជ្ជាទំនើប ការរចនាទាន់សម័យ និងដំណើរការដ៏ល្អឥតខ្ចោះ ក្រុមហ៊ុន Infinix ខិតខំផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ឆ្លាតវៃចល័តដ៏ប្រសើរ។ បន្ថែមពីលើស្មាតហ្វូន ក្រុមហ៊ុន Infinix បានពង្រីកជួរផលិតផលរបស់ខ្លួនដើម្បីរួមបញ្ចូលកាស TWS, smartwatches, laptops, Tablets, smart TVs និងច្រើនទៀត។ បច្ចុប្បន្ន ផលិតផល Infinix មានលក់នៅជាង 70 ប្រទេស និងតំបន់ជុំវិញពិភពលោក ដែលលាតសន្ធឹងលើទ្វីបអាហ្រ្វិក អាមេរិកឡាទីន មជ្ឈិមបូព៌ា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://www.infinixmobility.com/
Comments
Post a Comment