Skip to main content

កក្រើកឆាកជាមួយរ៉ាប៊ី និងពូណុយ ក្នុងកម្មវិធីសម្ពោធប្រកាសចេញលក់ស្មាតហ្វូនស៊េរីថ្មី realme C61 តម្លៃត្រឹម 149$ កំពូលគុណភាព លេងហ្គេមកំពូលលឿន RAM ដល់ទៅ 18GB

 

កក្រើកឆាកជាមួយរ៉ាប៊ី និងពូណុយ ក្នុងកម្មវិធីសម្ពោធប្រកាសចេញលក់ស្មាតហ្វូនស៊េរីថ្មី realme C61 តម្លៃត្រឹម 149$ កំពូលគុណភាព លេងហ្គេមកំពូលលឿន RAM ដល់ទៅ 18GB 

កាលពីថ្ងៃទី 9 ខែសីហា ឆ្នាំ2024 កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាប្រេនស្មាតហ្វូនល្បីខ្លាំងរបស់ពិភពលោក បានរៀបចំកម្មវិធីប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីបំផុត គឺ realme C61 ដែលជាស្មាតហ្វូនកំពូលគុណភាពនិងកំពូលលឿនថ្មីមួយទៀត  ក្នុងតម្លៃពិសេសបំផុត 149$  ចំពោះ Ram (18GB+128GB) និងតម្លៃ 179$ ចំពោះ Ram (18GB+256GB)

 

កម្មវិធីនេះបានរៀបចំឡើងយ៉ាងអធិកអធម្មនៅសណ្ឋាគារលំដាប់ផ្កាយប្រាំ Sun&Moon  ដោយមានវត្តមានតារាចម្រៀងល្បីឈ្មោះ រ៉ាប៊ី ជា BA ថ្មីរបស់ក្រុមហ៊ុន realme និងតារាកំប្លែងល្បីៗដូចជាលោកពូណុយ លោកពូណម បវរកញ្ញា Miss Teen International ឆ្នាំ 2024 ក៏ដូចជាវត្តមានភ្ញៀវកិត្តិយសជាដៃគូហាងទូរស័ព្ទ realme ទូទាំងប្រទេសផងដែរ។ ក្នុងកម្មវិធីក៏មានការឡើងច្រៀងនិងបង្ហាញក្បាច់រាំដ៏ទាក់ទាញរបស់តារាចម្រៀងរ៉ាប៊ី ការដើរបង្ហាញម៉ូដពីសំណាក់បវរកញ្ញា Miss Teen International ឆ្នាំ 2024 ការធ្វើតេស្តទម្លាក់ទូរស័ព្ទដោយផ្ទាល់ពីទីខ្ពស់និងដាក់ចូលទឹកពីសំណាក់តារាកំប្លែងល្បីឈ្មោះទាំង2 រូបគឺលោកពូណមនិងលោកពូណុយ ផងដែរ។ ទន្ទឹមនឹងគ្នានេះ កម្មវិធីក៏មានការប្រគល់ពានរង្វាន់ជូនដល់ហាងទូរស័ព្ទជាដៃគូដែលបានកុម្មង់ទូរស័ព្ទ C Series ច្រើនជាងគេបំផុត និងការចាប់រង្វាន់ឈ្នះទូរស័ព្ទដៃ realme C61 ផងដែរ។

លោក Allen Choi  ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន realme នៅកម្ពុជាបានបញ្ជាក់ឱ្យដឹងថា                        «នៅក្នុងឆមាសទី1 ឆ្នាំ2024 នេះ ក្រុមហ៊ុន realme មានសន្ទុះនៃការលក់កើនឡើងយ៉ាងខ្លាំងតាម    រយៈការចេញលក់ស្មាតហ្វូនស៊េរីថ្មី Note 50 ដ៏ពេញនិយម ដោយចំនួននៃការលក់បានកើនឡើងជាងមុនដល់ទៅ 60% បើប្រៀបធៀបនឹងឆមាសទី1 ឆ្នាំ 2023 តាមរយៈការស្ទុះឡើងកាន់តែខ្លាំងនៃចំណែកទីផ្សារស្មាតហ្វូន realme នៅកម្ពុជា ក្រុមហ៊ុន realme នឹងបន្តនាំមកនូវជម្រើសស្មាតហ្វូនកាន់តែសម្បូរបែបបន្ថែមទៀត ទាំងស្មាតហ្វូនតម្លៃសមរម្យប្រភេទ C Series និងស្មាតហ្វូនពេញនិយមសម្រាប់ការថតរូបនិងលេងហ្គេម Number Series។ កាន់តែពិសេសផងដែរនោះ​ realme ក៏នឹងមានគម្រោងនាំមកលក់ប្រភេទស្មាតហ្វូន Flagship លំដាប់កំពូល GT Series នៅដើមឆ្នាំក្រោយផងដែរ»។

ស្មាតហ្វូន realme C61 គឺជាប្រភេទស្មាតហ្វូនកំពូលគុណភាពតម្លៃសមរម្យបំផុត ដែលធន់នឹងការធ្លាក់ពីទីខ្ពស់ ហើយធន់នឹងការជ្រាបទឹកព្រោះមានប្រព័ន្ធការពារ​ IP54 ជួយការពារពីការជ្រាបទឹកនិងធូលី។ កាន់តែពិសេស realme C61 មាន RAM ធំដល់ទៅ 18GB(6+12GB) ងាយស្រួលដល់ការលេងហ្គេមដូចជា Mobile Legend បានយ៉ាងលឿនទាន់ចិត្ត។ នេះជាទំហំ RAM ធំបំផុតក្នុងចំណោមស្មាតហ្វូនលំដាប់ថវិកា។


ស្មាតហ្វូន realme C61 មានការរចនាម៉ូដពណ៌មាសយ៉ាងស្អាតទាន់សម័យ និងបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុតដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាការបញ្ជាតាមកាយវិការបច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម(Rainwater Smart Touch) បច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ដែរ។

កាន់តែពិសេសបំផុតនោះ គឺ realme C61 មានការធានាលើគុណភាពថ្មរហូតដល់ 4 ឆ្នាំ និងឆ្លងកាត់ការធ្វើតេស្តគុណភាពថ្មប្រកបដោយសុវត្ថិភាពខ្ពស់ សូម្បីតែតេស្តនឹងកំដៅក្តៅខ្លាំង។

realme C61 ចេញលក់ 2 ពណ៌គឺ Sparkle Gold (មាស)​ និង Dark Green (បៃតងក្រម៉ៅ):

realme C61 (18GB*+128GB) 149$

realme C61 (18GGB*+256GB) 179$

អំពីក្រុមហ៊ុន realme

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេសទាំងសកលលោកក្នុងរយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com

 

 

 

 

 

Comments

Popular posts from this blog

Infinix Campus Cup (XCC) 2025 ការប្រកួតដែលកំណត់ឡើង ដើម្បីស្វែងរកជំនាន់ថ្មីនៃ Esports Legends ទូទាំងអាស៊ីអាគ្នេយ៍

  Infinix Campus Cup (XCC) 2025 ការប្រកួតដែលកំណត់ឡើង ដើម្បីស្វែងរកជំនាន់ថ្មីនៃ Esports Legends ទូទាំងអាស៊ីអាគ្នេយ៍ ថ្ងៃទី 01 ខែឧសភា ឆ្នាំ 2025 — រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា – Infinix សហការជាមួយ Mobile Legends: Bang Bang (MLBB) ចាប់ផ្តើមការប្រកួត Infinix Campus Cup (XCC) 2025 ប្រកបដោយមោទនភាព ដែលជាការវិវត្តកាន់តែធំ និងរឹងមាំ ដែលបានក្លាយពីអតីត Infinix University League (XUL) ដែលបង្កើតឡើង ដើម្បីបង្កើនបទពិសោធន៍លេងហ្គេម កីឡាអេឡិចត្រូនិច របស់សិស្សនៅទូទាំងអាស៊ីអាគ្នេយ៍។ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ 2025 ព្រឹត្តិការណ៍ XCC 2025 នឹងរៀបចំឆាកសម្រាប់សិស្សនិស្សិ តដែលចូលចិត្តនិងគាំទ្រវិស័យកីឡាអេឡិចត្រូនិច នៅទូទាំង ប្រទេសឥណ្ឌូនេស៊ី កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ដើម្បីឈានទៅរកភាពល្បីល្បាញខាងកីឡាអេឡិចត្រូនិច។ ជម្រុញដោយ Infinix GT ស៊េរី ដែលមានដំណើរការលឿនសមត្ថភាពខ្លាំង ការប្រកួតនេះ ត្រូវបានផ្តល់អំណាចដល់ អ្នកលេងជំនាន់ក្រោយកាន់តែខ្លាំងក្លា។ ប្រមូលផ្តុំក្រុមរបស់អ្នក ចុះឈ្មោះ និងទទួលយក ការប្រកួតប្រជែង ដើម្បីក្លាយជារឿងដ៏អស្ចារ្យក្នុងកីឡា esports នៅសាលារបស់អ្នក។ លោក Tony Zhao អ្នកគ្រប់គ្រងទ...

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

  បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ! ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុនស្មាតហ្វូនរីកចម្រើនបំផុតលើពិភពលោក បានប្រកាសពីស្មាតហ្វូនថ្មី realme Note 60 ដែលជាប្រភេទស្មាតហ្វូនតាន់រឹងមាំ អាវក្រោះពាសដែក ស្រោបដោយ ArmorShell ™ Protection និង កម្រិតការពារជម្រាបទឹកនិងធូលី IP6 4 ដំបូងគេបំផុតក្នុងស៊េរី Note នឹងចេញលក់ឆាប់ៗនេះក្នុងទីផ្សារប្រទេសកម្ពុជា! ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក Note 60 មានបំពាក់លក្ខណៈពិសេស ArmorShell Protection ដំបូងបង្អស់របស់ឧស្សាហកម្មស្មាតហ្វូន ដែលជាប្រព័ន្ធរចនាសម្ព័ន្ធកម្លាំងខ្លំាងរឹងមាំ ដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីបង្កើនភាពជាប់បានយូរ និងធន់នៃឧបករណ៍។ ប្រព័ន្ធការពានេះរួមបញ្ចូលការកែលម្អសំខាន់ៗចំនួនប្រាំបី៖ រចនាសម្ព័នអាលុយមីញ៉ូមដ៏រឹងមាំ ស៊ុមខាងក្នុងដែករួមបញ្ចូលគ្នា កញ្ចក់រឹងមាំ ការការពារស្រោប ខ្សែបន្ទះសៀគ្វីស្រូបយកភាពឆក់ កាវស្រោបលើសមាសធាតុ ស៊ុមការពារអេក្រង់។ InSeal Design​ នេះ ធ្វើឱ្យទូរស័ព្ទដូចជាវាត្រូវបានការពារដោយពាសដែកដ៏រឹងមាំ។ ភាពប្រសើរឡើងទា...

Infinix ពង្រឹងភាពជាដៃគូច្រើនឆ្នាំជាមួយហ្គេម MOONTON ដែលការប្រកួតលីគអាជីព MLBB ចំនួន 5 ដោយប្រើ Infinx GT ស៊េរី ជាស្មាតហ្វូនប្រកួតផ្លូវការ

📍 ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2025 - Infinix បង្ហាញខ្លួនលើក​ឆាក MLBB Esports ជាដៃគូ Official Tournament Phone Infinix ដែលជាប្រេនបច្ចេកវិទ្យាទំនើប ដែលផលិតឡើងសម្រាប់អ្នកលេងហ្គេមជំនាន់ក្រោយបានប្រកាសពីភាពជាដៃគូរយៈពេលជាច្រើនឆ្នាំជាមួយ Moonton Games ជាដៃគូស្មាតហ្វូនលេងហ្គេមផ្លូវការសម្រាប់ Mobile Legends: Bang Bang (MLBB) ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះកំណត់ដំណាក់កាលសម្រាប់ Infinix ក្នុងការប្រកាសពីការឧបត្ថម្ភរបស់ខ្លួននៃការប្រកួតគាំទ្រជាបន្តបន្ទាប់នៅទូទាំង 5 ប្រទេសអាស៊ីអាគ្នេយ៍។ ចាប់ផ្តើមនៅថ្ងៃទី 28 ខែកុម្ភៈ ស៊េរីនៃការប្រកួត បញ្ជាក់ឡើងវិញនូវភាពជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់ Infinix ជាមួយ Moonton Games ដោយបានបង្កប់នូវម៉ាកយីហោនេះបន្ថែមទៀតនៅក្នុងបេះដូងនៃប្រព័ន្ធអេកូ MLBB esports ។ ការនាំយកអ្វីគ្រប់យ៉ាងរួមគ្នា ស្មាតហ្វូនលេងហ្គេមលំដាប់ថ្នាក់កំពូលរបស់ Infinix — GT ស៊េរី   នឹងដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពអ្នកលេង ពង្រឹងម៉ាកយីហោជាកម្លាំងជំរុញនៅក្នុងសហគមន៍ហ្គេម។ តាមរយៈការជំរុញលើសពីព្រំដែននៃការច្នៃប្រឌិត Infinix ផ្តល់សិទ្ធិអំណាចដល់អ្នកលេងទូទាំងពិភពលោកក្នុងការបង្កើនបទពិសោធន៍ប្រកួតប្រជែងរបស់ពួកគ...