Skip to main content

ក្រុមហ៊ុនទូរស័ព្ទ realme នឹងចេញលក់ស្មាតហ្វូនរចនាម៉ូដស្បែកប្រណិត realme C63 តម្លៃក្រោម 200$ ដំបូងគេបំផុតមានកម្លាំងសាកថ្មលឿនជាងគេដល់45W ស្របគ្នានឹងការប្រកាសទូតសុឆន្ទៈថ្មីក្នុងខែមិថុនានេះ

ក្រុមហ៊ុនទូរស័ព្ទ realme នឹងចេញលក់ស្មាតហ្វូនរចនាម៉ូដស្បែកប្រណិត realme C63 តម្លៃក្រោម 200$ ដំបូងគេបំផុតមានកម្លាំងសាកថ្មលឿនជាងគេដល់45W ស្របគ្នានឹងការប្រកាសទូតសុឆន្ទៈថ្មីក្នុងខែមិថុនានេះ

ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុនស្មាតហ្វូនរីកចម្រើនបំផុតលើពិភពលោក បានប្រកាសពីការចេញលក់ស្មាតហ្វូនថ្មី realm C63 ដែលជាប្រភេទស្មាតហ្វូនរចនាម៉ូដបែបស្បែកយ៉ាងប្រណិត ចេញលក់ក្នុងតម្លៃក្រោម 200 ដុល្លារដំបូងគេបំផុត! អ្វីដែលពិសេសបំផុតនោះ ស្មាតហ្វូន realme C63 បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុត ដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាកម្លាំងសាកថ្មលឿន 45W លឿនជាងគេបំផុត​ សាកថ្មតែ ១ នាទី អាចនិយាយទូរស័ព្ទបាន ១ ម៉ោង និងមានបច្ចេកវិទ្យា AI ទំនើបៗជាច្រើនដូចជាការបញ្ជាតាមកាយវិការជាដើម។ ក្នុងឱកាសនៃការចេញលក់ស្មាតហ្វូនប្រភេទស្បែកដ៏ប្រណិតក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន realme ក៏នឹងប្រកាសទូតសុឆន្ទៈថ្មី ក្នុងការផ្សព្វផ្សាយទូរស័ព្ទ realme ក្នុង      ទីផ្សារប្រទេសកម្ពុជាផងដែរ។

ការរចនាម៉ូដស្បែកបែបប្រណិតលំដាប់ទូរស័ព្ទតម្លៃខ្ពស់ដំបូងគេបំផុត

ស្មាតហ្វូន realme C63 ត្រូវបានរចនាម៉ូដបែបស្បែកប្រណិត ដែលកន្លងមកមានតែប្រភេទទូរស័ព្ទតម្លៃថ្លៃប៉ុណ្ណោះទើបមានការរចនាម៉ូដបែបនេះ។ ប្រភេទស្បែកមានគុណភាពខ្ពស់ ធន់នឹងស្នាមប្រឡាក់ផ្សេងៗមិនថាជាស្នាមប្រឡាក់កាហ្វេ កូកាកូឡា ក្រែម ឡេ ឬប៊ិចនោះទេ។ ស្បែកបែបប្រណិតរបស់ realme C63 ត្រូវបានសម្រិតសម្រាំងយ៉ាងម៉ត់ចត់ ជួយផ្តល់ងាយស្រួលក្នុងការកាន់ទូរស័ព្ទដោយផាសុកភាព។ បន្ថែមពីលើនេះ realme C63 មានការរចនា       ស៊ុ​មដំបូងគេ ដែលមើលទៅកាន់តែទំនើបទាន់សម័យ។


កម្លាំងសាកថ្មលឿនបំផុត
45W និងថាមពលថ្មធំ 5000mAh ជាមួយវិញ្ញាបនបត្រ TUV ធានាការសាកថ្មលឿនដោយសុវត្ថិភាពខ្ពស់បំផុត

realme C63 ត្រូវបានបំពាក់ដោយកម្លាំងសាកថ្មល្បឿនជាងគេ 45W ដំបូងគេបង្អស់នៅក្នុងចំណោមទូរស័ព្ទកម្រិតតម្លៃស្រដៀងគ្នា ដែលអាចសាកថ្មទូរស័ព្ទបានដល់ទៅ 50% ក្នុងរយៈពេល 30 នាទី ហើយអាចនិយាយបាន 1 ម៉ោង បន្ទាប់ពីការសាកថ្ម 1 នាទី។ លើសពីនេះ realme C63 ទទួលបានវិញ្ញាបនបត្រ TUV ដែលធានាថាប្រព័ន្ធសាកថ្មទូរស័ព្ទបានឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ និងស្របតាមស្តង់ដារសុវត្ថិភាពខ្ពស់បំផុតក្នុងការសាកថ្មលឿន។



realme C63 បានបំពាក់នូវបច្ចេកវិទ្យា AI លំដាប់ខ្ពស់ ដែលមានក្នុងប្រភេទទូរស័ព្ទតម្លៃថ្លៃដូចជាការបញ្ជាតាមកាយវិកា អេក្រង់ធន់នឹងដៃសើម និងមាន Mini Capsule 2.0

realme C63 នាំមកនូវបច្ចេកវិទ្យាទំនើបៗនៅក្នុងមុខងារ AI ។ ដំបូងឡើយបច្ចេកវិទ្យា បញ្ជាដោយកាយវិកា (Air Gestures) និងអេក្រង់ធន់នឹងដៃសើម (Rainwater Smart Touch) មានបំពាក់តែលើទូរស័ព្ទ realme ប្រភេទ Number Series និងស៊េរី GT Series ដែលមានតម្លៃថ្លៃប៉ុណ្ណោះ។ បច្ចេកវិទ្យាទាំងពីរនេះគឺបង្កើតឡើងតាមតម្រូវការអ្នកប្រើប្រាស់ដែលចង់បានភាពងាយស្រួលក្នុងការបញ្ជាទូរស័ព្ទដោយមិនបាច់ប៉ះអេក្រង់។ ចំពោះមុខងារបញ្ជាដោយកាយវិកា អ្នកប្រើប្រាស់អាចលេងទូរស័ព្ទក្នុងពេលញ៉ាំអាហារ ហាត់ប្រាណ និងធ្វើម្ហូបជាដើម ដោយអាចមើលវីដេអូនិងទទួលទូរស័ព្ទដោយមិនបាច់ប៉ះអេក្រង់ទេ។ ចំពោះបច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម គឺធានាដល់ការប្រើប្រាស់ទូរស័ព្ទបានយ៉ាងរលូន បើទោះបីជាដៃសើមទឹកភ្លៀង ឬនៅក្នុងបន្ទប់ទឹកក៏ដោយ។ លើសពីនេះទៅទៀត C63 ក៏មានបច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ផងដែរ។



តម្លៃនិងការចេញលក់

realme C63 នឹងចេញលក់ 2 ពណ៌ គឺពណ៌ខៀវរចនាម៉ូដស្បែក(Leather Blue) និងពណ៌បៃតងបែបគុជ(Jade Green) ដែលតម្លៃលក់ក្រោម 200 ដុល្លារសម្រាប់ទំហំ 8GB+256GB(អាចដំឡើង RAM បានដល់ 16GB)។ តម្លៃផ្លូវការនឹងប្រកាសនៅថ្ងៃទី១៣ ខែមិថុនា លើ Facebook page realme KH

 


អំពីក្រុមហ៊ុន realme

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេស     ទូទាំងសកលលោកក្នុង              រយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com

Popular posts from this blog

Infinix Campus Cup (XCC) 2025 ការប្រកួតដែលកំណត់ឡើង ដើម្បីស្វែងរកជំនាន់ថ្មីនៃ Esports Legends ទូទាំងអាស៊ីអាគ្នេយ៍

  Infinix Campus Cup (XCC) 2025 ការប្រកួតដែលកំណត់ឡើង ដើម្បីស្វែងរកជំនាន់ថ្មីនៃ Esports Legends ទូទាំងអាស៊ីអាគ្នេយ៍ ថ្ងៃទី 01 ខែឧសភា ឆ្នាំ 2025 — រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា – Infinix សហការជាមួយ Mobile Legends: Bang Bang (MLBB) ចាប់ផ្តើមការប្រកួត Infinix Campus Cup (XCC) 2025 ប្រកបដោយមោទនភាព ដែលជាការវិវត្តកាន់តែធំ និងរឹងមាំ ដែលបានក្លាយពីអតីត Infinix University League (XUL) ដែលបង្កើតឡើង ដើម្បីបង្កើនបទពិសោធន៍លេងហ្គេម កីឡាអេឡិចត្រូនិច របស់សិស្សនៅទូទាំងអាស៊ីអាគ្នេយ៍។ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ 2025 ព្រឹត្តិការណ៍ XCC 2025 នឹងរៀបចំឆាកសម្រាប់សិស្សនិស្សិ តដែលចូលចិត្តនិងគាំទ្រវិស័យកីឡាអេឡិចត្រូនិច នៅទូទាំង ប្រទេសឥណ្ឌូនេស៊ី កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ដើម្បីឈានទៅរកភាពល្បីល្បាញខាងកីឡាអេឡិចត្រូនិច។ ជម្រុញដោយ Infinix GT ស៊េរី ដែលមានដំណើរការលឿនសមត្ថភាពខ្លាំង ការប្រកួតនេះ ត្រូវបានផ្តល់អំណាចដល់ អ្នកលេងជំនាន់ក្រោយកាន់តែខ្លាំងក្លា។ ប្រមូលផ្តុំក្រុមរបស់អ្នក ចុះឈ្មោះ និងទទួលយក ការប្រកួតប្រជែង ដើម្បីក្លាយជារឿងដ៏អស្ចារ្យក្នុងកីឡា esports នៅសាលារបស់អ្នក។ លោក Tony Zhao អ្នកគ្រប់គ្រងទ...

បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ!

  បដិវត្តន៍គុណភាពស្មាតហ្វូនលំដាប់ថវិកា៖ realme Note 60 ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក នឹងចេញលក់ឆាប់ៗនេះ! ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុនស្មាតហ្វូនរីកចម្រើនបំផុតលើពិភពលោក បានប្រកាសពីស្មាតហ្វូនថ្មី realme Note 60 ដែលជាប្រភេទស្មាតហ្វូនតាន់រឹងមាំ អាវក្រោះពាសដែក ស្រោបដោយ ArmorShell ™ Protection និង កម្រិតការពារជម្រាបទឹកនិងធូលី IP6 4 ដំបូងគេបំផុតក្នុងស៊េរី Note នឹងចេញលក់ឆាប់ៗនេះក្នុងទីផ្សារប្រទេសកម្ពុជា! ស្រោបដោយ ArmorShell ™ Protection តាន់រឹងមាំ អាវក្រោះពាសដែក Note 60 មានបំពាក់លក្ខណៈពិសេស ArmorShell Protection ដំបូងបង្អស់របស់ឧស្សាហកម្មស្មាតហ្វូន ដែលជាប្រព័ន្ធរចនាសម្ព័ន្ធកម្លាំងខ្លំាងរឹងមាំ ដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីបង្កើនភាពជាប់បានយូរ និងធន់នៃឧបករណ៍។ ប្រព័ន្ធការពានេះរួមបញ្ចូលការកែលម្អសំខាន់ៗចំនួនប្រាំបី៖ រចនាសម្ព័នអាលុយមីញ៉ូមដ៏រឹងមាំ ស៊ុមខាងក្នុងដែករួមបញ្ចូលគ្នា កញ្ចក់រឹងមាំ ការការពារស្រោប ខ្សែបន្ទះសៀគ្វីស្រូបយកភាពឆក់ កាវស្រោបលើសមាសធាតុ ស៊ុមការពារអេក្រង់។ InSeal Design​ នេះ ធ្វើឱ្យទូរស័ព្ទដូចជាវាត្រូវបានការពារដោយពាសដែកដ៏រឹងមាំ។ ភាពប្រសើរឡើងទា...

Infinix ពង្រឹងភាពជាដៃគូច្រើនឆ្នាំជាមួយហ្គេម MOONTON ដែលការប្រកួតលីគអាជីព MLBB ចំនួន 5 ដោយប្រើ Infinx GT ស៊េរី ជាស្មាតហ្វូនប្រកួតផ្លូវការ

📍 ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2025 - Infinix បង្ហាញខ្លួនលើក​ឆាក MLBB Esports ជាដៃគូ Official Tournament Phone Infinix ដែលជាប្រេនបច្ចេកវិទ្យាទំនើប ដែលផលិតឡើងសម្រាប់អ្នកលេងហ្គេមជំនាន់ក្រោយបានប្រកាសពីភាពជាដៃគូរយៈពេលជាច្រើនឆ្នាំជាមួយ Moonton Games ជាដៃគូស្មាតហ្វូនលេងហ្គេមផ្លូវការសម្រាប់ Mobile Legends: Bang Bang (MLBB) ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះកំណត់ដំណាក់កាលសម្រាប់ Infinix ក្នុងការប្រកាសពីការឧបត្ថម្ភរបស់ខ្លួននៃការប្រកួតគាំទ្រជាបន្តបន្ទាប់នៅទូទាំង 5 ប្រទេសអាស៊ីអាគ្នេយ៍។ ចាប់ផ្តើមនៅថ្ងៃទី 28 ខែកុម្ភៈ ស៊េរីនៃការប្រកួត បញ្ជាក់ឡើងវិញនូវភាពជាដៃគូដ៏ខ្ជាប់ខ្ជួនរបស់ Infinix ជាមួយ Moonton Games ដោយបានបង្កប់នូវម៉ាកយីហោនេះបន្ថែមទៀតនៅក្នុងបេះដូងនៃប្រព័ន្ធអេកូ MLBB esports ។ ការនាំយកអ្វីគ្រប់យ៉ាងរួមគ្នា ស្មាតហ្វូនលេងហ្គេមលំដាប់ថ្នាក់កំពូលរបស់ Infinix — GT ស៊េរី   នឹងដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពអ្នកលេង ពង្រឹងម៉ាកយីហោជាកម្លាំងជំរុញនៅក្នុងសហគមន៍ហ្គេម។ តាមរយៈការជំរុញលើសពីព្រំដែននៃការច្នៃប្រឌិត Infinix ផ្តល់សិទ្ធិអំណាចដល់អ្នកលេងទូទាំងពិភពលោកក្នុងការបង្កើនបទពិសោធន៍ប្រកួតប្រជែងរបស់ពួកគ...