Infinix Campus Cup (XCC) 2025 ការប្រកួតដែលកំណត់ឡើង ដើម្បីស្វែងរកជំនាន់ថ្មីនៃ Esports Legends ទូទាំងអាស៊ីអាគ្នេយ៍
Infinix Campus Cup (XCC) 2025 ការប្រកួតដែលកំណត់ឡើង ដើម្បីស្វែងរកជំនាន់ថ្មីនៃ Esports Legends ទូទាំងអាស៊ីអាគ្នេយ៍ ថ្ងៃទី 01 ខែឧសភា ឆ្នាំ 2025 — រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា – Infinix សហការជាមួយ Mobile Legends: Bang Bang (MLBB) ចាប់ផ្តើមការប្រកួត Infinix Campus Cup (XCC) 2025 ប្រកបដោយមោទនភាព ដែលជាការវិវត្តកាន់តែធំ និងរឹងមាំ ដែលបានក្លាយពីអតីត Infinix University League (XUL) ដែលបង្កើតឡើង ដើម្បីបង្កើនបទពិសោធន៍លេងហ្គេម កីឡាអេឡិចត្រូនិច របស់សិស្សនៅទូទាំងអាស៊ីអាគ្នេយ៍។ ចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ 2025 ព្រឹត្តិការណ៍ XCC 2025 នឹងរៀបចំឆាកសម្រាប់សិស្សនិស្សិ តដែលចូលចិត្តនិងគាំទ្រវិស័យកីឡាអេឡិចត្រូនិច នៅទូទាំង ប្រទេសឥណ្ឌូនេស៊ី កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន ដើម្បីឈានទៅរកភាពល្បីល្បាញខាងកីឡាអេឡិចត្រូនិច។ ជម្រុញដោយ Infinix GT ស៊េរី ដែលមានដំណើរការលឿនសមត្ថភាពខ្លាំង ការប្រកួតនេះ ត្រូវបានផ្តល់អំណាចដល់ អ្នកលេងជំនាន់ក្រោយកាន់តែខ្លាំងក្លា។ ប្រមូលផ្តុំក្រុមរបស់អ្នក ចុះឈ្មោះ និងទទួលយក ការប្រកួតប្រជែង ដើម្បីក្លាយជារឿងដ៏អស្ចារ្យក្នុងកីឡា esports នៅសាលារបស់អ្នក។ លោក Tony Zhao អ្នកគ្រប់គ្រងទ...