ក្រុមហ៊ុនទូរស័ព្ទ realme នឹងចេញលក់ស្មាតហ្វូនរចនាម៉ូដស្បែកប្រណិត realme C63 តម្លៃក្រោម 200$ ដំបូងគេបំផុតមានកម្លាំងសាកថ្មលឿនជាងគេដល់45W ស្របគ្នានឹងការប្រកាសទូតសុឆន្ទៈថ្មីក្នុងខែមិថុនានេះ
ក្រុមហ៊ុនទូរស័ព្ទ realme នឹងចេញលក់ស្មាតហ្វូនរចនាម៉ូដស្បែកប្រណិត realme C63 តម្លៃក្រោម 200$ ដំបូងគេបំផុតមានកម្លាំងសាកថ្មលឿនជាងគេដល់ 45W ស្របគ្នានឹងការប្រកាសទូតសុឆន្ទៈថ្មីក្នុងខែមិថុនានេះ ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុនស្មាតហ្វូនរីកចម្រើនបំផុតលើពិភពលោក បានប្រកាសពីការចេញលក់ស្មាតហ្វូនថ្មី realm C63 ដែលជាប្រភេទស្មាតហ្វូនរចនាម៉ូដបែបស្បែកយ៉ាងប្រណិត ចេញលក់ក្នុងតម្លៃក្រោម 200 ដុល្លារដំបូងគេបំផុត! អ្វីដែលពិសេសបំផុតនោះ ស្មាតហ្វូន realme C63 បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុត ដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាកម្លាំងសាកថ្មលឿន 45W លឿនជាងគេបំផុត សាកថ្មតែ ១ នាទី អាចនិយាយទូរស័ព្ទបាន ១ ម៉ោង និងមានបច្ចេកវិទ្យា AI ទំនើបៗជាច្រើនដូចជាការបញ្ជាតាមកាយវិការជាដើម។ ក្នុងឱកាសនៃការចេញលក់ស្មាតហ្វូនប្រភេទស្បែកដ៏ប្រណិតក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន realme ក៏នឹងប្រកាសទូតសុឆន្ទៈថ្មី ក្នុងការផ្សព្វផ្សាយទូរស័ព្ទ realme ក្នុង ទីផ្សារប្រទេសកម្ពុជាផងដែរ។ ការរចនាម៉ូដស្បែកបែបប្រណិតលំដាប់ទូរស័ព្ទតម្លៃខ្ពស់ដំបូងគេបំផុត ស្មាតហ្វូន realme C63 ត្រូវបានរចនាម៉ូដបែបស្បែកប្រណិត ដ...