ស្ដេចតាន់ realme Note 60 ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំរហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 និង ស្រោបដោយ ArmorShell™ ជាមួយតម្លៃចាប់ពី 99 ដុល្លារ
realme ដែលជាប្រេនស្មាតហ្វូ នដែលកំពុងរីកចម្រើនលឿនបំផុតរបស់ពិភពលោក បានចេញលក់ស្មាតហ្វូនចុងក្រោយរបស់ខ្លួនគឺ realme Note 60 ដោយកំណត់ស្តង់ដារថ្មីសម្រាប់ភាពធន់ និងដំណើរការខ្លាំង នៅក្នុងទីផ្សារកម្រិតថវិកា។ ជាមួយនឹងបដិវត្តនៃភាពធន់ ArmorShell™ Protection realme Note 60 ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវភាពរឹងមាំដែលមិនអាចប្រៀបផ្ទឹមបាន និងបទពិសោធន៍អ្នកប្រើប្រាស់កម្រិតខ្ពស់ដែលលើសពីការរំពឹងទុក។ ស្វាគមន៍សមាជិកថ្មី realme Note 60 ស្ដេចតាន់ ទូរស័ព្ទលំដាប់ថវិកា មកជាមួយទំហំ RAM ធំ រហូតដល់ 12GB* នឹងប្រព័ន្ធការពារជ្រាបទឹក IP64 វាសន្យាថានឹងបង្កើនបទពិសោធន៍យ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់នៅ ក្នុងផ្នែកតម្លៃកម្រិតថវិកា។ វាផ្តល់នូវភាពធន់រឹងមាំ និងប្រសិទ្ធភាពខ្ពស់ក្នុងតម្លៃសមរម្យ៖ realme Note 60 មាន 2 ពណ៌គឺ( Voyage Blue ផ្ទៃមេឃ ) និង (Marble black ខ្មៅ ): RAM ( 12GB*+64GB) តម្លៃ 99$ RAM ( 12GB*+128GB) តម្លៃ 109$ RAM ( 12GB*+256GB) តម្លៃ 139$ ស្តេចតាន់ Armor Shell™ Note 60 មានបំពាក់លក្ខណៈពិសេស ArmorShell Protection ដំបូងបង្អស់របស់ឧស្សាហកម្មស្មាតហ្វូន ដែលជាប្រព័ន្ធរចនាសម្ព័ន្ធកម្លាំងខ្លំាងរឹងមាំ ដែលត្រូវបានរចនាឡើ...